ប្រដាល់គុណខ្មែរ 2022 ប្រដាល់សេរី រឺក្បាច់គុនប្រដាល់ខ្មែរ គឺជាប្រភេទក្បាច់ចំបាំងរបស់ប្រទេសខ្មែរ ។ កីឡាប្រភេទនេះបានក្លាយជាកីឡាមួយក្នុងចំណោមកីឡាជាតិរបស់ប្រទេសកម្ពុជា ។ វាមានការបត់
ប៉ែនទន់ភ្លន់រហ័សរហួន សម្រាប់កីឡាវៃនៅលើរិញសម័យថ្មី ។ កីឡាប្រដាល់មានការពេញនិយមជាខ្លាំងសម្រាប់ប្រជាជនខ្មែរ និងជនបរទេសនៅក្នុងេពេលបច្ចុប្បន្ននេះ ។ ថ្មីៗ នេះកីឡាប្រដាល់ប្រភេទនេះ
បានធ្វើឲ្យយុវជន យុវតីសម័យថ្មីមានការចាប់អារម្មណ៍ ព្រមទាំងបាននាំគ្នាមកហាត់រៀនច្រើន មានការខុសប្លែងពីធម្មតា ។
នេះគឺជាហ្គេមដ៏ត្រឹមត្រូវសម្រាប់អ្នកលេងដែលចូលចិត្តកីឡាប្រយុទ្ធ ការប្រកួតប្រជែងដ៏ ខ្លាំង ក្លា។ ក្រៅពីនេះ ហ្គេមនេះក៏ ស័ក្តិសមបំផុតសម្រាប់អ្នកលេងដែលចូលចិត្តសមាមាត្រឈ្នះ-ចាញ់ខ្ពស់ ព្រោះហាងឆេងនៅក្នុងហ្គេមនេះខ្ពស់ណាស់ ។
លោកគ្រូ ហ៊ុន ចាន់រាជ ជាគ្រូបង្រៀន ផ្នែកគុណខ្មែរ ប្រចាំក្លឹបកីឡាប្រដាល់ Cambodia Top Team ។ លោកគ្រូបានមានប្រសាសន៍ថា នៅទីតាំងខាងលើមានដូចជា ប្រភេទកីឡាប្រដាល់គុណខ្មែរ កីឡា
ក្បាច់គុណចម្រុះ (ជាលក្ខណៈវៃដាក់ទ្រុង) និង មានជារបៀបហាត់ជាលក្ខណៈ វៃបែបសុខភាព ។ បើនិយាយពីការបង្ហាត់វិញ លោកគ្រូមានបទពិសោធន៍រយៈពេល១៥ ឆ្នាំហើយ តាំងពីរយៈពេលដែលលោក
គ្រូបានលាឈប់ពីអាជីពជាអ្នកប្រដាល់ ។ លោកគ្រូក៏ ធ្លាប់មាននូវបទពិសោធន៍ខាងផ្នែកកីឡាករ និងធ្លាប់ឆ្លងកាត់នូវការប្រកួតជា ច្រើនលើកជាច្រើនសារផងដែរ ។
លោកគ្រូបាន បន្តថាបច្ចុប្បន្ន មានសិស្សប្រដាល់អាជីពមកហាត់ច្រើន ។ សម្រាប់សិស្សធម្មតាដែលគាត់មកហាត់ បែបសុខភាព ក៏មានច្រើនដែរ ។ មូលហេតុដែលនាំឲ្យលោកគ្រូសម្រេចចិត្តបង្កើត នូវក្លឹប
ប្រដាល់នេះឡើងមក ដោយសារតែពីដំបូងឡើយ លោកគ្រូបានមករស់នៅប្រទេសកម្ពុជាដើម្បីបើកនូវក្លឹបបង្ហាត់ MMA ជាលក្ខណៈវៃដាក់ទ្រុង ដោយសារតែខ្មែរយើងមិនទាន់មានកីឡាប្រភេទនេះពីមុន ។
បន្ទាប់មកក៏មានជាលក្ខណៈប្រដាល់គុណខ្មែរជា បន្តបន្ទាប់ ។ លោកគ្រូក៏បានបញ្ជាក់ថា សម្រាប់ប្រដាល់គុណខ្មែរវិញ លោកគ្រូក៏បានហាត់រៀនតាំងពីក្មេងមកដែរ។ លោកគ្រូចង់ចូលរួមថែរក្សាក្បាច់គុណបុរាណខ្មែរដូចគ្នា។
សិស្សដែលគាត់មកហាត់ភាគច្រើនមានទាំងបុរស និងនារី។ ហើយសម្រាប់នារីដែលពួកគាត់មកហាត់វិញ ពេលខ្លះមានច្រើនជាង មនុស្សបុរសទៀត ។ ពួកគាត់ដែលមកហាត់ ភាគច្រើនជាអ្នកធ្វើការ ជា
អ្នករកសីុ ជាសិស្សសាលា ។ ពេលណាពួកគាត់ចេញពីធ្វើការ ឬមួយក៏រៀនចប់ ពួកគាត់បានមកហាត់ដើម្បីសុខភាព ដើម្បីសម្រកគីឡូ ដើម្បីការសប្បាយ ដើម្បីចេះការពារខ្លួនជាដើម ។ សិស្សដែលគាត់មកហាត់ដើម្បីសុខភាព មិនមេនអាជីពមិនទៀងទេ មានចាប់ពីអាយុ១៥ ឬ១៦ឆ្នាំឡើងទៅ។ប្រដាល់គុណខ្មែរ 2022
No comments:
Post a Comment