Leo Messi សោកស្ដាយដែលគាត់មិនអាចត្រឡប់ទៅ Barcelona វិញពេលកុងត្រាជាមួយ PSG ផុតកំណត់។ គាត់ចង់ចូលនិវត្តន៍ក្នុងក្រុម ‘Cules’ ដូចដែលគាត់តែងតែសុបិន ប៉ុន្តែវាមិនដែលកើតឡើងទេ ហើយឥឡូវនេះគាត់សប្បាយចិត្តនៅ Inter Miami ។ គាត់នឹងមិនភ្លេចពេលវេលារបស់គាត់នៅ FC Barcelona ឡើយ ។ នៅក្នុងបទសម្ភាសន៍ជាមួយ ‘L’Equipe’ គាត់បានសារភាពថាគាត់អាចត្រលប់មកវិញបន្ទាប់ពីការចាកចេញរបស់គាត់។
កីឡាករអាហ្សង់ទីនបានសោកស្ដាយថា ” ខ្ញុំអាចត្រលប់ទៅ Barcelona វិញ ប៉ុន្តែវាមិនបានកើតឡើងទេ…”។ គាត់បានបន្តថា ៖ «សម្រាប់ខ្ញុំវា ស្រដៀងនឹងពេលដែលខ្ញុំត្រូវចាកចេញ នៅឆ្នាំ ២០២១។ម្ចាស់ពាន Ballon d’Or លើកទី ៨ បានទទួលស្គាល់ថាគាត់ មានសុបិនចង់វិលមកវិញជាច្រើនលើក ។ តាមពិតផែនការរបស់គាត់គឺតែងតែបញ្ចប់អាជីពរបស់គាត់នៅ Camp Nou៖ “ខ្ញុំបានគិតអំពីការត្រលប់ទៅ Barca អំពីជីវិតរបស់ខ្ញុំនៅទីនោះអំពី ការចូលនិវត្តន៍ដូចដែលខ្ញុំតែងតែចង់… ប៉ុន្តែវាមិនអាចទៅរួចនោះទេ ” គាត់ពន្យល់។
ពេលសួរថា តើ ពេលនេះ មាន លទ្ធភាពអាចត្រឡប់ទៅ Barcelona ឬខ្ចីជើងទៅក្លឹបផ្សេងទៀតទេ Messi និយាយមិនច្បាស់។ ” ទេ គ្មានជម្រើស មិនមែនទាល់តែសោះ ” គាត់និយាយទាំងសើច។ភ្នាល់បាល់អនឡាញ
No comments:
Post a Comment